កំពង់ចាម៖ បុរសវ័យ ៤០ឆ្នាំម្នាក់បង្កការឆោឡោឡើង និងបានរត់ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចថា បាត់រថយន្តម៉ាកកាមរី ពណ៌បៃតងចាស់ កាលពីរាត្រីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨។ ភ្លាមៗនោះ សមត្ថកិច្ចបានដុតដៃដុតជើងតាមស្វែងរក ក៏ប្រទះឃើញឡានដែលមានភិនភាគដូចការរៀបរាប់ថតចោលនៅមុខហាង​ម៉ាស្សាអាស៊ាន នៅក្រុងកំពង់ចាម។

ករណីនេះ សមត្ថកិច្ចសន្និដ្ឋានថា បុរសនោះ ស្រវឹងវង្វេង ហើយស្មានថាបាត់ ព្រោះកាលមកដាក់ពាក្យបណ្តឹងទាំងខ្លួនស្រវឹងជោកជាំ៕