កណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បង្កឡើងដោយរថយន្តមួយគ្រឿង បានវ៉ាជែងទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក វ៉េវ បណ្តាលឲ្យបុរសបើកបរឈ្មោះ ណង់ សំបូ ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវឡានកិនខ្ទេចក្បាល ស្លាប់ភ្លាមៗ។ ចំណែកឯកូនស្រីអាយុ២ឆ្នាំ រងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ។

ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅលើផ្លូវជាតិលេខ៨ (ចន្លោះគីឡូម៉ែត្រ៣៦/៣៧) ៕