ភ្នំពេញ៖ កាលពីយប់មិញថ្ងៃទី១៥ កុម្ភៈ នៅអាកាសយានដ្ឋានអន្តរជាតិ-ភ្នំពេញ មានវត្តមានតារាចម្រៀង៣ដួង ត្រៀមខ្លួនចេញទៅច្រៀង និងសម្តែង នៅប្រទេសកូរ៉េ ដែលរៀបចំ និងដឹកនាំកម្មវិធីដោយឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា អ្នកជំនួញអចលនទ្រព្យ និងសហការរៀបចំដោយលោក ហេង ឡុង និងអ្នកស្រី ចន ច័ន្ទលក្ខិណា ។

ទន្ទឹមនោះ មានអ្នកគាំទ្រតារាចម្រៀងទាំង ៣ដួង យ៉ាងច្រើនកុះករ បានឱបថើប និងថតរូបស៊ែលហ្វីជាដើម មុននឹងតារាទាំង ៣ ចេញទៅប្រទេសកូរ៉េ។ គួរបញ្ជាក់ថា នេះជាជើងយន្តហោះទី២ បានដឹកតារាចម្រៀងខ្មែរ ទៅច្រៀងនៅប្រទេសកូរ៉េក្នុងកម្មវិធីប្រគំតន្ត្រីអចលនទ្រព្យ ដែលចាប់ផ្តើមនៅថ្ងៃទី១៦, ១៧ កុម្ភៈនេះ ខណៈជើងយន្តហោះទី១ រួមមាន ខេមរៈ សិរីមន្ត, ប៉ែន ចំរ៉ុង, អាឡាស្កូ, ចន ច័ន្ទលក្ខិណា … បានចេញដំណើរតាំងពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨៕