ភ្នំពេញ៖ កូនប្រុសរបស់កំពូលតារាចម្រៀង ដ៏ល្បីប្រចាំប្រទេស លោក ព្រាប សុវត្ថិ  ដែ​ល​​ជាតារាចម្រៀងវ័យក្មេង ពន្លកថ្មីរបស់ផលិតកម្មរស្មីហង្សមាស លោក សុវត្ថិ មុនីវណ្ណ លោក សុវត្ថិ មុនីនាគកំពុងតែទទួលបានប្រជាប្រិយភាព ពីសំណាក់មហាជន ទូទាំ​ង​ប្រ​ទេស ។

ថ្មីៗនេះ បន្ទាប់ពីបានចេញមុខ ជាតារាចម្រៀងផ្លូវការរួចមក គេសង្កេតឃើញថា ពួកគេទាំង២ ចាប់ផ្តើម មានការងារនៅក្នុងសិល្បៈជាបណ្តើរៗ ហើយ ។ ទើបតែប្រ​ឡូ​ក​សិ​ល្បៈ​ ​មិ​នបានប៉ុន្មានផង កូនប្រុស ទាំង២របស់ ព្រាប សុវត្ថិ មានហ្វេន អ្នកគាំទ្រ ច្រើ​ន​ខ្លាំ​ង មិនចាញ់ ឪពុកនោះទេ នេះបើយោងតាម វីដេអូខ្លី ដែលលោក សុវត្ថិ មុនីនាគ បា​ន​ប​ង្ហោះក្នុងគណនី ហ្វេសប៊ុកមុននេះ៕