អូស្ត្រាលី៖ កាលពីម្សិលមិញ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull បានហាមឃាត់ក្រុមរដ្ឋមន្ត្រីទាំងអស់មិនឲ្យរួមភេទជាមួយបុគ្គលិក។ ព្រោះកន្លងមកធ្លាប់មានគំរូអាក្រករួមមកហើយ ដោយឧបនាយករដ្ឋមន្ត្រីម្នាក់មានកូនជាមួយនឹងអតីតលេខាធិការផ្នែកព័ត៌មានមួយរូប។

លោក Malcolm Turnbull បានចោទប្រកាន់ ឧបនាយករដ្ឋមន្ត្រី Barnaby Joyce ថា បានបង្កើតឲ្យមានកំហុសដោយបានរួមភេទ ជាមួយនឹងលេខារបស់ខ្លួន ហើយបានធ្វើឲ្យភរិយា និងកូនស្រី៤នាក់របស់លោកមានការឈឺចាប់ ហើយដៃគូស្នេហាថ្មីរបស់លោកត្រូវបានគេរំពឹងថា នឹងផ្តល់កំណើតកូននៅខែមេសាខាងមុខនេះ។