ហ្វីលីពីន៖ បច្ចុប្បន្ន តារាសម្ដែងស្រី ម៉ាក សែនសូនីតា ហៅកញ្ញា តូតា ក៏កំពុងមមាញឹកជាមួយអាជីពសម្តែង និងការរកស៊ីយ៉ាងខ្លាំងជាមួយការបើកហាងគ្រឿងសមុទ្រ។ ជាពិសេសតារារូបនេះនៅរក្សាបានទាំងសម្រស់ស្រស់ស្អាតសម្បួរមន្តស្នេហ៍ និងទេពកោសល្យក្នុងការសម្តែងយ៉ាងល្អទៀតផង ។
ដោយឡែកកាលពីថ្មីៗនេះនាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅក្នុងហ្វេសបុករបស់នាង ខណៈពេលដែលនាងទៅលំហែកាយនៅហ្វីលីពីន ដោយបានស្លៀកឈុតក្នុង យ៉ាងស្រស់ស្អាត និងមើលទៅស៊ិចស៊ីមែនទែន។
ជាមួយគ្នានោះផងដែរ បានធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការស្លៀកពាក់របស់នាងបែបនេះ គឺស្រស់ស្អាត ដោយអត់ទ្រាំសរសើរមិនបានតែម្តង៕
