ភ្នំពេញ៖  ផ្ទះជួល២ខ្នង មាន ៣៤បន្ទប់ ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ និងបណ្តាលឲ្យខូចខាតទាំងស្រុង កាលពីល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបណ្តោយផ្លូវជាតិលេខ៦អា ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ទាក់ទិនរឿងនេះ សមត្ថកិច្ចអះអាងថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី មិនមែនដោយសារភ្លើងធូប សែនចិន ដូចពាក្យគេថាឡើយ។ ក្នុងហេតុការណ៍នេះ មិនបង្កឲ្យមានមនុស្សរបួស ឬ ស្លាប់ទេ៕