ព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៦ កុម្ភៈនេះ កម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការបង្ក្រាប ករណីចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើំណែត ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ជាជនជាតិថៃនិងចិនតៃវ៉ាន់។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន ដូចជាលុយកាក់ ឧបករណ៍បម្រើដល់ការចាប់ជំរិត និងវត្ថុតាងមួយចំនួនទៀត។