ព្រះសីហនុ៖ ជារឿយៗ តែងតែឮបញ្ហាជនជាតិចិនរស់នៅខេត្តព្រះសីហនុ ហាក់មិនស្រាកស្រានឡើយ។ ជាក់ស្តែង រាត្រីទី១ នៃថ្ងៃសែនចិន ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ​បុរស​ជនជាតិ​ចិន​ម្នាក់​ ត្រូវបានគេប្រទះឃើញរងរបួស​ធ្ងន់​លើ​ដងខ្លួន ​ដោយ​ស្នាម​កាំបិត​យ៉ាងតិច ៣កន្លែង។

ជុំវិញរឿងនេះ ភ្នាក់ងារ​សន្តិសុខ​ឯកជន​ម្នាក់ បានឃើញហេតុការណ៍នោះ រៀបរាប់ថា «ជនជាតិចិនម្នាក់ត្រូវរបួសធ្ងន់ ​ដោយសារ​ជន​ជាតិចិន​ដូចគ្នា​ កាប់​ និងចាក់នឹង​កាំបិត​នៅ​ម្តុំ​សណ្ឋាគារ​វិមាន​ខ្សាច់​ស។ ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ប៉ុន្តែ​ដោយ​របួសធ្ងន់​ពេក​ខាង​ពេទ្យ​ឯកជន​មិន​ហ៊ាន​ទទួល ទើប​គេ​នាំ​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត។