ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្ដែងរូបស្រស់កញ្ញា ដួង ម៉ានិច កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងទាំងការថតខ្សែភាពយន្ត ចម្រៀងកាយវិការ និងឈុតតែងសម្អាងការជាដើម។
ជាក់ស្ដែងថ្មីៗ តារាស្រីរូបនេះបានចូលរួមនៅក្នុងកម្មវិធីមួយ ដែលរូបនាង បានស្លៀកជាមួយនឹងរ៉ូបវែង វាលខ្នង កាន់តែធ្វើឲ្យសម្រស់តារាស្រីរូបនេះមានភាពទាក់ ទាញខ្លាំងឡើង និងធ្វើឲ្យអ្នកគាំទ្រមើលឡើងភ្លឹកតែម្ដង។
យ៉ាងណាមិញបណ្ដាអ្នកគាំទ្រ ក៏តែងតែសរសើរអំពីរូបសម្រស់របស់តារាស្រីរូបនេះផងដែរ ដែលរូបនាង ស្លៀកជាមួយនឹងសម្លៀកបំពាក់អ្វីក៏សម។បញ្ជាក់ផងដែរ តារាសម្តែងរូបនេះតែងតែបង្ហាញជាមួយនឹងសម្លៀកបំពាក់បែបស៊ិចស៊ីធ្វើអោយទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
