ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខកញ្ញា សុខ ពិសី ដែលមហាជនជាច្រើនសុទ្ធតែបានស្គាល់ តាមរយៈសម្លេងដ៏ផ្អែមពិរោះ និងរូបសម្រស់ដ៏ស្រស់សោភារបស់នាង។ កាលពីថ្មីៗនេះ កញ្ញា សុខ ពិសី នាងបានបង្ហោះ រូបភាពប៉ុន្មានស្លឹកនៅក្នុងបណ្តាញសង្គមហ្វេសបុករបស់នាង ដែលបានស្លៀកឈុតអាវពណ៌ស៊ីជម្ពូរ ខណៈពេលដែល មើលទៅស្អាតប្លែកភ្នែកខ្លាំងមែនទែន។

ក្នុងឈុតតែងខ្លួនប្លែក ទាក់ទាញភ្នែកមហាជនរបស់ តារាចម្រៀងក្នុងទ្រនំសាន់ដេរូបនេះក៏ត្រូវបាន បណ្ដាញសង្គមមួយទម្លាយថា«សុខ ពិសី ឈរកាច់រាងស្អាតចឹងតិចច្រលំថានៅជប៉ុនអីទៅតាមពិតនៅជិតសួរច្បារក្តាន់ពីរយើងហ្នឹង»។ យ៉ាងណាមិញការតែងខ្លួនរបស់នាងបែបនេះ បានធ្វើឲ្យទស្សនិកជនយ៉ាងច្រើនចាប់អារម្មណ៍ខ្លាំង និងបានសរសើរពីសម្រស់របស់នាង ពិតជាស្អាតខ្លាំង ណាស់។