កំពង់ឆ្នាំ៖ យុវជនខ្មែរវ័យ២៣ឆ្នាំម្នាក់ បានធ្វើដំណើរដោយជិះម៉ូតូម៉ាក ម៉ាក MSX ពណ៌ស្លែ ឆ្លងកាត់ពីភូមិមួយទៅភូមិមួយ ស្ថិតលើភូមិសាស្រ្តភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដោយភ្ជាប់ជាមួយនូវអាវុធប្រចាំត្រកូលអ្នកលេងសម័យថ្មីគឺ ដាវសាម៉ូរ៉ៃចំនួនពីរដើម។

តែយ៉ាងណា ដំណើរអ្នកក្លាហានសម័យថ្មីលើទឹកដីនាងកង្រីនោះ មិនបានឆ្លងផុតឧបសគ្គ ទៅដល់ទីបញ្ចប់គំនំកូនប្រុសនោះឡើយ ក៏ត្រូវ រំខានដោយសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង០៨ និង៣៩នាទីយប់ទី១៤កុម្ភៈ ស្ថិ​ត​​នៅចំណុចមុខផ្ទះ៥ជាន់ ក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង សមត្ថកិច្ច ឃាត់ខ្លួន ។

នេះបើយោងតាមសម្ដីរបស់សមត្ថកិច្ចបានឲ្យដឹងថា« យុវជនដែលឃាត់ខ្លួនមានឈ្មោះ សូត្រ សូឡាយ អាយុ​២៣​ឆ្នាំ​ មានទីលំនៅក្នុងភូមិអណ្ដូងប្ញស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ជិះម៉ូតូ ម៉ាក MSX ពណ៌ស្លែ បានដាក់ដាវសាមូរ៉ៃចំ​នួ​ន២ដើមជាប់តាមខ្លួន» ។ បច្ចុប្បន្ន យុវជនរូបនេះ បាននាំមកកាន់អធិដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីសាកសួរបន្ត ។