ភ្នំពេញ៖ ក្នុងងារជាតារាសម្តែង សម្ញែងភាពសិចស៊ី ថែមទាំងមាត់ដាច់ផងនោះ ស្រីស្រស់ ដេននី ក្វាន់ មួយ ថ្ងៃក្រោយថ្ងៃ ទិវានៃក្តីស្រឡាញ់ ក៏ចេញសារពន្លះ គណនីហ្វេសប៊ុក រកស៊ីលក់ ផលិតផល តាមអនឡាញ មួយ កប់ៗមាត់ និងថែមទាំងគម្រាមលើផ្លូវច្បាប់ទៀតផង បើមិនបញ្ឈប់យករូបថតនាង ភ្ជាប់និងការផ្សព្វ​ផ្សាយ​លក់ផលិតថែរក្សាសម្រស់ស្រ្តីនោះ។Image may contain: 1 person, smiling, close-up

នៅលើគណនីហ្វេសប៊ុក ស្រីស្អាត់ ដេននី ក្វាន់ ងាររំដូលសិចស៊ីមកពីដែនព្រៃភ្នំ ខេត្តព្រះវិហារ ក៏បាន បង្ហាញ​សា​រប្រតិកម្ម ថា« នាងខ្ញុំសូមបញ្ជាក់ផលិតផលនេះមិនមែនជារបស់នាងខ្ញុំទេ ហើយការ​យករូប​ខ្ញុំទៅ​ភ្ជាប់​ការ​ផ្សព្វផ្សាយលក់ផលិតផលនេះក៏គ្មានការអនុញ្ញាតិដែរ»។Image may contain: 1 person, close-up

បន្ថែមនិងសារបដិសេធនោះ ដេននី ក្វាន់ ក៏បាន ស្នើទៅម្ចាស់ផេក ដែលយករូបនាងផ្សព្វផ្សាយដែរថា «គេយករូបនាងខ្ញុំទៅដាក់ ហើយសូមឲ្យម្ចាស់ផលិតផលនេះ លុបរូបនាងខ្ញុំជាបន្ទាន់បើមិនចឹងទេ ខ្ញុំចាត់ចែងតាមច្បាប់ហើយ ព្រោះយករូបនាងខ្ញុំទៅប្រើដោយមិនមានការអនុញ្ញាតពីនាងខ្ញុំ!»៕Image may contain: 1 person, standing and close-upImage may contain: 1 person, smilingImage may contain: 3 people