មណ្ឌលគិរី៖ បុរសម្នាក់ ចងកំហឹងជាមួយរូបសំណាកលោកតា នៅលើភ្នំដោះក្រមុំ យ៉ាងខ្លាំង រហូតដល់យប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ បុរសនោះ បានវាយកម្ទេចរូបសំណាកចោលតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យឈ្មោះ ម៉ម សាម៉ុន ហៅអាខៀវភេទប្រុសអាយុប្រហែល២៤ឆ្នាំទី លំនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដើម្បីយកទៅសួរនាំ ប៉ុន្តែមន្ត្រីនគរបាលមិនបានបញ្ជាក់មូលហេតុអ្វីនៅឡើយទេ៕