ភ្នំពេញ៖ ក្នុងតំណែងតួឯករឿង«បន្តោងឆ្នាំងដី» និងកំពុងត្រៀមទម្លាក់ដាក់ចូលរោងភាពយន្តដើម្បីសម្ភោធធ្វើការចាក់បញ្ចាំង តួឯកស្រីក្នុងរឿងនេះ នាង ហេង ចន្ថា ក៏ធ្វើឲ្យមហាជន លស់ព្រលឹង ដែលនាង បើកបររថយន្តផងរាំផង។ រំលឹកថា «រឿងបន្តោងឆ្នាំងដី »ជាវណ្ណកម្មដំបូងរបស់ផលិតកម្មភាពយន្តខ្មែរ របស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលមាននាទីក្នុងលើការងារសិល្បៈជាប្រធានសមាគមសិល្បករខ្មែរ។
រឿងនេះដែលរគឺជាស្នាដៃនិពន្ធ ដោយនាយ ពែក មី និងដឹកនាំសម្តែង ដោយកវី សុខ ជំនោរ។ ក្នុងភាពអន្ទះសារអស់មហាជន ដែលចង់ឃើញវត្តមានរឿង បន្តោងឆ្នាំដី ដាក់ចូលរោងភាពយន្តនិងធ្វើការចាក់បញ្ចាំង ទាំងការចង់ឃើញការសម្តែងរបស់តួឯកស្រី ដែលជាអតីតបវរកញ្ញាឯក «Miss grand Cambodia 2016 នាង ហេង ចន្ថា សម្តែងល្អកម្រិតណា បែរជាតួឯកស្រីរូបនេះក៏ធ្វើឲ្យមហាជន អស់ព្រលឹងចុងសក់នឹងរួបភាពបើកបររថយន្ត ក្នុងកាយវិកាអង្គុយរាំ ទាំងដៃ លែងចង្កូតរថយន្តទៅវិញ។
បន្ទាប់មកស្រាប់តែនាងបានបង្ហោះមែន វីដេអូក្នុងអ៊ីនស្ដាក្រាមរបស់នាង ត្រូវបានគេចែកចាយមើលព្រោងព្រាតធ្វើឲ្យអ្នកទស្សនាភ័យជំនួសនាង ខណៈដែលនាងកំពុងតែរាំកាច់ចុះកាច់ឡើង ពេលដែលកំពុងតែបើកឡាន ហាក់មិនខ្លាចមានគ្រោះថ្នាក់សោះ៕
