ភ្នំពេញ៖ សុគន្ធ និសា ដែលក្លាយជាភរិយាស្របច្បាប់របស់អាណិកជនខ្មែរនៅអាមេរិករដ្ឋឡូវែល៍លោក ចៅ សម្បត្តិ ជាង២ខែនេះអាជីពចម្រៀងនាង ក៏ត្រូវបានអ្នកគាំទ្រ ពោលថា «ហាក់ស្ងប់ស្ងាត់ជាងមុនរៀបការ»។ តែយ៉ាងណាអ្នកតាមដានសកម្មភាពសិល្បៈ តារាចម្រៀង សុគន្ធ និសា បានពោលថា « យ៉ាងណា និសា ក៏បាន​ការសម្តែងភាពយន្តក្នុងរឿង សិសិរដូវ ជួយទប់ប្រជាប្រិយភាពនេះ»។ 

ពួកគេថា«និសា សម្ដែងសមមិនចាញ់តួសម្ដែងឡើយ បើទោះជានាងជាអ្នក​ចម្រៀង​ក៏ដោយហើយរឿង​នេះ​បានជួយនាងច្រើនមិនឲ្យមានការធ្លាក់ចុះនៅពេលដែលរៀបការប្ដីហើយមិនសូវមានបទចម្រៀងល្បីៗដូចមុននោះ។ ដោយឡែកភាពយន្ដថ្មីរឿង”រាជនីយភូមិគ្រឹះ”ដែល សុគន្ធ និសា ថតសម្ដែង​ជាតួឯក​ដែរនោះ​ក៏ធ្វើ​ឲ្យ​អ្នកចម្រៀងរូបនេះមានសង្ឃឹមក្នុងការទប់លំនឹងមិនឲ្យចុះខ្សោយខ្លាំងនៅឆ្នាំ២០១៨នេះដែរនៅពេលដែលរឿងនេះត្រូវដាក់បញ្ចាំងនោះ។Image may contain: 1 person, smiling, sitting and close-up

សុគន្ធ និសា ធ្លាប់ប្រាប់អ្នកការសែតថា ការថតភាពយន្ដ​មិនមែនជា​ការងាយ​ស្រួលនោះ​ទេតែនាងស្រលាញ់​អាជីព​សិល្បៈ ហើយនឹងធ្វើទៅតាមក្រុមហ៊ុនដាក់ឲ្យ ទោះជាត្រូវថតរឿងក្រោយៗទៀតក៏ដោយ។ប៉ុន្ដែរយ៉ាង​ណា​មហាជនមានចម្ងល់ថា តើពេលនេះហង្សមាសចង់ឲ្យ សុគន្ធ និសា ដកឃ្លាពីអាជីពចម្រៀង​មួយអន្លើរ​សិនឬ​យ៉ាងណាបានជាបានជាមិនសម្រុកធ្វើបទចម្រៀងឲ្យច្រៀងដូចមុនបែរជាឲ្យនាងបុកតែទៅលើការថតកុនជាបន្ដរបន្ទាប់បែបនេះ?Image may contain: 1 person, standing, outdoor and natureImage may contain: 1 person, smiling, standing