ព្រៃវែង៖ ម្តាយស្លុតចិត្តយ៉ាងខ្លាំង ខណៈឃើញកូនប្រុសអាយុ ៦ឆ្នាំ ត្រូវបុរសម្នាក់បើកឡានបុក បណ្តាលឲ្យដាច់ជើងត្រឹម កាលពីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចឃុំក្របៅ ខេត្តព្រៃវែង។

អ្នកឃើញហេតុការណ៍បានរៀបរាប់ថា «ក្មេងប្រុសឈ្មោះ រ៉ន ជុំ បានដើរឆ្លូវមកផ្ទះវិញ ត្រូវបានឡានម៉ាកម៉ាស្តា បើកបរដោយបុរសម្នាក់ យ៉ាងលឿន បុកចំហៀងខាងមុខឡាន បណ្តាលឲ្យដាច់ជើងតែម្តង»។ ទោះជាយ៉ាងណា កុមារារូបនោះ ត្រូវបានជួយសង្គ្រោះពីក្រុមគ្រូពេទ្យភ្លាមៗ ចំណែកឯរថយន្តបានបើករត់គេខ្លួនបាត់ស្រមោល៕