ភ្នំពេញ៖ ស្របពេលដែលនៅលើបណ្ដាញសង្គមFacebookមានតារាជាច្រើន បានបង្ហាញគ្នាពីអាំងប៉ាវនោះ ស្រាប់តែតារាចម្រៀងល្បីរបស់ផលិតកម្មសាន់ដេនាងសុខ ពិសី និងឆាយ វីរៈយុទ្ធ បានយកកាដូ ២កន្រ្ដក ទៅ ជូនអ្នកដឹកនាំកម្មវិធីសិល្បៈរបស់ប៉ុស្ដិ៍បាយ័នលោក គង់ វិសាល ដែលនោះបង្ហាញពីការតបស្នងមួយព្រោះថា កន្លងមកទាំងពិសីនិង វីរៈយុទ្ធ ធ្លាប់ត្រូវបានលោក វិសាល ហៅច្រៀងកម្មវិធីធំៗ ជាច្រើនមក ហើយទាំងនៅ ប៉ុស្ដិ៍ទូរទស្សន៍និងតាមឆាកនៅខេត្ត។Image may contain: 1 person, smiling, close-up

មិនមែនជាលើកទី១ទេ សម្រាប់តារាចម្រៀង ឆាយ វីរៈយុទ្ធ ក្នុងការយកកាដូទៅជូន អ្នកដឹកនាំកម្ម វិធីសិល្បៈ រូបនេះ ព្រោះកន្លងមកតារាចម្រៀងសាន់ដេរូបនេះក៏ធ្លាប់ទទួលស្គាល់ថា រូបគេមានឱ កាស បានច្រៀង ឆាក តន្ដ្រីធំជាលើកដំបូង»។ ដោយឡែក សុខ ពិសី វិញនាងតែងតែគោរពរៀមច្បងៗ ក្នុងសិល្បៈរួម ទាំងអ្នក ដឹកនាំកម្មវិធីសិល្បៈតាមប៉ុស្ដិ៍ទូទស្សន៍ តាំងពីនាងមិនទាន់ល្បីឈ្មោះ ។