សេអ៊ូល៖ មហាព្រឹត្តិការណ៍ប្រគុំតន្ដ្រីអចលនទ្រព្យ ដែលរៀបចំនៅប្រទេសកូរ៉េ ខាងត្បូងប្រជុំ ទៅដោយ កំពូល តារាល្បីៗដូចជាខេមរៈសិរីមន្ដ,ខេម,មាសសុខសោភា ចន ច័ន្ទលក្ខិណា និង យូរីរួមទាំងពិធីករ ប៉ែន ចំរ៉ុង និងVjអាឡាស្កូ នោះ ទទួលបានការចាប់អារម្មណ៍ច្រើនពីពលករនៅកូរ៉េតាមរយៈការចេញសម្ដែងបើកឆាកនៅថ្ងៃទី១៦កុម្ភៈនៅអាន់សាន់នោះអ្នកទៅទស្សនាផ្ទាល់រាប់ពាន់នាក់បើទោះជាអាកាសធាតុត្រជាក់បន្ដិចហើយការប្រគុំតន្រ្ដីលក់សំបុត្រក្ដី។
ការដែលកំពូលតារាល្បីៗបានទៅជួបជុំគ្នានៅលើឆាកតន្រ្ដីតែ១បែបនេះដោយមានការឧបត្ថមផ្ដាច់មុខ ដោយក្រុមហ៊ុន ឡេងណាវ៉ាត្រា ក្រោមការរៀបចំពីសមាគមអ្នកសិល្បករខ្មែរ និងសមាគមមិត្តសិល្បៈ ស្មគ្រចិត្ត ជួយសង្គម ។
តាមរយៈរូបភាពដែលក្រុមការងារតារាញូស៍បញ្ជួនមកពីកូរ៉េនោះបង្ហាញថាទាំងមាស សុខសោភា ,ខេមរៈ សិរីមន្ដ ,ខេម និងយូរី សុទ្ធតែទទួលបានការស្វាគមពីFanរបស់ពួកគេរៀងៗខ្លួនដោយមានទាំងការ ជូនបាច់ ផ្កានិងការចោមរោមថតSelfieជាដើម។តាមប្រភពថា ក្រៅពីពលករនៅកូរ៉េនោះក៏មានភ្ញៀវបរទេសជា ច្រើនបានចូលទស្សនាការប្រគុំតន្ដ្រីនេះដែរហើយតារាល្បីៗទាំងអស់បានបង្ហាញភាពស្និតស្នាលខ្លាំងជាមួយអ្នកគាំទ្រររបស់ពួកគេ។
អ្វីដែលកាន់តែសប្បាយរីករាយនោះគឺនៅពេល ដែលសិរីមន្ដ,សុខសោភា,ខេម និងយូរី ច្រៀងបទញ៉ាក់ដោយមានក្រុមរាំអមឡើងរង្គើរនៅលើឆាកនោះក៏មានអ្នកទស្សនាជាច្រើនរួមទាំងពលករនោះបានរាំយ៉ាងសប្បាយរីករាយជាមួយគ្នាផងដែរ ខណៈដែលការប្រគុំតន្រ្ដីលើកទី២ប្រព្រឹតទៅនៅក្វាងជូ ថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៨៕
