សៀមរាប៖ កាលពីរសៀលម្សិលមិញ រថយន្តមួយគ្រឿង ដែលត្រូវបានគេស្គាល់ថា ឡានក្រុមហ៊ុនហង្សមាស បានបើកវ៉ាជែងរ៉ឺម៉ក និងបានក្រឡាប់ បណ្តាលឲ្យតៃកុងឡានរងរបួសធ្ងន់ ចំណែកឯអ្នករួមដំណើរ ៣នាក់ទៀត រងរបួសស្រាល។

ហេតុការណ៍នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ៕