កណ្តាល៖ ​ករណី​ដែល​ជនជាតិ​ចិន បាន​វាយ​កម្មការិនី​រោងចក្រ ប៊ីងវិន ហ្គាមិន ខេមបូឌា ពីរ​នាក់ បណ្ដាល​ឱ្យ​ម្នាក់​សន្លប់ ដែល​មាន​ទីតាំងនៅ​ឃុំ​​បែកចាន ស្រុក​អង្គស្នួល ខេត្រ​កណ្ដាល ធ្វើឲ្យពួកកម្មករខឹងសម្បាយ៉ាងខ្លាំង និងបាននាំគ្នាដាក់លិខិត ​ស្នើ​ឱ្យ​ប្រធាន​សម្ព័ន្ធ​សហជីព​អំណាច​យុវជន​កម្ពុជា ជួយ​អន្តរាគមន៍​ជា​បន្ទាន់ ត្រូវ​បញ្ឈប់​បុគ្គលិក​ជនជាតិ​ចិន ម្នាក់​ហៅ តាពែក ផ្នែក​គ្រប់​គ្រង់​ទូទៅ​ពី​ការងារ ព្រម​ទាំង​បក្ខពួក​ដែល​ប្រើ​អំពើ​ហិង្សា​លើ​កម្មការិនី​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ នោះ​ឱ្យ​សមត្ថកិច្ច​ផ្ដន្ទាទោស​តាម​ច្បាប់។

តែទោះជាយ៉ាងណា កាលពីល្ងាចមិញ ថ្ងៃទី១៦ ខែកុម្ភៈ បុរសជនជាតិចិន ដែលប្រើអំពើហឹង្សានោះ ត្រូវបានចាប់ឃាត់ខ្លួនហើយ៕