កំពង់ស្ពឺ៖ នារីវ័យក្មេងម្នាក់ជ្រុលប្រាណមានផ្ទៃពោះជាមួយសង្សារ ហើយសុំលុយសង្សារយកកូនចេញ ប៉ុន្តែសង្សារព្យាយាមដោះដៃ រហូតធ្វើឲ្យនាងឈឺចិត្តស្អិតថ្លើម ក៏សម្រេចចិត្តចងក សម្លាប់ខ្លួននៅចំណុចខាងក្រោយផ្ទះចម្ងាយប្រហែល៣០០ម៉ែត្រស្ថិតក្នុងភូមិថ្មី ឃុំតាសាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
តាមសម្តីឪពុកម្តាយបានឲ្យដឹងថា «មុនពេលកើតហេតុខ្ញុំបានស្តាប់ឮកូននិយាយទូរសព្ទ័ជាមួយសង្សារដោយសុំលុយពីសង្សារ១០ម៉ឺនរៀល ដើម្បីយកកូនចេញ»។ ប្រភពដដែលបន្តថា «លុះសុំលុយគេមិនបាន ក៏កូនស្រីដើរចេញពីផ្ទះបាត់ ដោយគ្មានដំណឹងថាទៅណាឡើយ»។
ក្រោយបាត់កូនជាច្រើនថ្ងៃគ្មានដំណឹង ២នាក់ប្តីចេះស្វែងរកក៏ប្រទះឃើញចងក.ស្លាប់ក្នុងព្រៃក្រោយផ្ទះ ឡើងហើម រលួយទៅហើយ៕
