ភ្នំពេញ៖ ភរិយារបស់តារាចម្រៀងប្រចាំផលិតកម្មថោន កែវ វាសនា ដែលមុននេះធ្វើឲ្យផ្ទុះភាពភ្ញាក់ផ្អើលនឹងឳកាសរក្សាកំណើតកូនទីពីរ ក្រោយរៀបការបានពីរឆ្នាំ ។ ជាថ្មី ភរិយាតារាចម្រៀងដែលមានសម្ផស្សស្រស់សោភា ទាំងវ័យក៏នៅក្មេងខ្ចីដែរនោះ ប្រកាសបើកកាយកូនបំណុល ជាសាធារណៈក្នុងបណ្តាញសង្គម ។

នៅក្នុងគណនីហ្វេសប៊ុក ឈ្មោះChy Chy ដែលអ្នកប្រើប្រាស់បណ្តាញសង្គមស្គាល់យ៉ាងច្បាស់ថា ជាគណនីហ្វេសប៊ុកភរិយា តារាចម្រៀងនៅផលិតកម្មថោន លោក កែវ វាសនា នាងបានសរសេររៀបរាប់ថា «តិចទៀតទ្រាំមិនបានបង្ហោះរូបអ្នកជំពាក់លុយម៉ាក់ ខ្ញុំឱ្យផ្អើលពេញហ្វេសប៊ុកម្តង ឱ្យខ្មាស់គេទាំងកូន ទាំងចៅ ព្រោះម្នាក់ៗមែនមុខមាត់អន់ណា ទាំងអ្នកខេត្ត ទាំងអ្នកក្រុង ព្រោះការកុហករបស់អ្នក ខ្ញុំលែងជឿហើយ បើមិនចង់ខ្មាសគេផ្អើលពិភពគុណទេ ឆាប់សងមក តិចថាខ្ញុំមិនហ៊ានធ្វើណា» ។

ដូចនេះបើយោងតាមការបង្ហោះសារនេះឃើញថា ភរិយារបស់ លោក កែវ វាសនា កំពុងមានរឿងក្ដៅក្រហាយជាមួយអ្នកដែលជំពាក់លុយមិនព្រមសង ដោយប្រកាសជាសាធារណៈថា និងបង្ហោះរូប នៅលើគណៈនីយហ្វេសប៊ុកទៀតផង។