បន្ទាយមានជ័យ៖ បុរសខ្លាំងខុសគោលដៅ ត្រូវបានប៉ូលីសឃាត់ខ្លួនក្រោយតម្លើងសរសៃក និងបញ្ចេញកម្លាំងយក្សដាក់ប្រពន្ធ ដោយស្ទុះទៅយកចបមកវាយសំពងក្បាលប្រពន្ធ បណ្តាលឲ្យស្លាប់ភ្លាមៗ កាលពីព្រឹកមិញនេះ នៅភូមិដាច់ស្រយ៉ាលមួយ ក្នុងខេត្តបន្ទាយមានជ័យ។

បុរសវ័យ ៣៥ឆ្នាំរូបនោះ ដែលអ្នកភូមិស្គាល់ថា ជាជនប្រមឹក ដែលស្រវឹងស្ទើរគ្មានលស់ថ្ងៃ មិនគិតជួយធ្វើការងារប្រពន្ធឡើយ។ រហូតដល់ថ្ងៃកើតហេតុ ប្រពន្ធបានស្តីបន្ទោសពីរបីម៉ាត់ ក៏កើតជាក្តីទោមនស្សទាញចបវាយប្រពន្ធ ថែមទាំងអាក បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មបំផុង បន្សល់ទុកកូន ៥នាក់ ឲ្យកំព្រារម្តាយ៕