ភ្នំពេញ៖ តារាចម្រៀងស្រីសំនៀងស្រទន់ សុភាពទន់ភ្លន់ និងស្រគត់ស្រគំ និយម​ច្រៀ​ង​បទ​មនោ​សញ្ចេតនា កញ្ញា ឈិត សុវណ្ណបញ្ញា ហាក់ឡើងកូដខ្លាំង និងទទួលបា​នប្រ​ជា​ប្រិ​​យភា​ព​យ៉ាងច្រើនលើសលប់ ពីសំណាក់មិត្តយុវវ័យ ក្រោយនាងដើរចេញពីផលិ​ត​កម្មរស្មីហ​ង្ស​​​មា​​ស មកជ្រកកោននៅក្រោមដំបូលផលិតកម្មថោ​ន។

ដោយ​ឡែកកាល​ពី​ថ្មីៗ​នេះ​មា​​ន​ប្រិ​យមិត្តទម្លាយរូបនាង រួមទាំងសារលើបណ្ដាញសង្គមផងដែរថា«តោះក្រលេកមើល ឈិ​ត សុ​វ​ណ្ណា​បញ្ញា កាច់រាងបង្ហាញសម្រស់លើទឹកដីចក្រភពអង់គ្លេសបន្តិចមើល»។​យ៉ាងណា​មិញតា​​រាស្រី​​​រូបនេះបានបង្ហាញពីភាពទាន់សម័យ និងឡូយឆាយ ទាំងការ​ស្លៀ​ក​ពា​ក់​តែ​ងខ្លួន ម៉ូតសក់ និងការតុបតែងដទៃទៀត សុទ្ធតែប្លែកទាំងអស់។