រុស្ស៊ី៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈបានឱ្យដឹងថា និស្សិតស្រីជនជាតិរុស្ស៊ី ម្នាក់ឈ្មោះអាណាស្តាសៀ អូណេហ្គីណា (Anastasia Onegina) អាយុ ២១ឆ្នាំបានសម្លាប់មិត្តប្រុសរបស់នាងអំឡុងល្បែងរួមភេទ ត្រវបានកាប់សាកសពជាបំបែកៗយ៉ាងសាហាវហួសថ្លែង។
យោងតាមគេហទំព័រម៉េលអនឡាញ ចុះផ្សាយថាករណីនេះកើតឡើងនៅផ្ទះល្វែងរបស់នាងក្នុងទីក្រុងអ័រយុល (Oryol) ប្រទេសរុស្ស៊ី។តាមការសារភាពរបស់និស្សិតស្រីនេះបានឲ្យដឹងថា«ខ្ញុំពិតជាអ្នកសម្លាប់មែន ដោយខ្ញុំខ្លាចជាប់ចោទពីបទមនុស្សឃាតខ្ញុំក៏បានកាត់សាកសពជាបំណែកៗ ដូចជាក្បាល ប្រដាប់ភេទ ថ្ពាល់ កាត់អវយវៈ ដកម្រាមដៃ និងម្រាមជើងរបស់ជនរងគ្រោះយកទៅដាក់ទីនេះទីនោះ»។
ខណៈដែលនាងបន្តទៀតថា«ខ្ញុំបានបោះបំណែកមួយចំនួនចូលក្នុងធុងសំរាមក្រៅផ្ទះ មួយចំនួនទៀតនាងទុកក្លាសេក្នុងទូទឹកកកហើយចំណែកដែលនៅសេសសល់នាងដាក់ព្យួរលើទំពក់ជុំវិញផ្ទះប្រៀបដូចជាហាងលក់សាច់»។បញ្ជាក់ផងដែរប្រុសស្នេហ៍របស់នាងឈ្មោះ ដ្មីឌ្រី ស៊ីនកេវិច (Dmitry Sinkevich) អាយុ ២៤ ឆ្នាំជាអតីតប៉ូលិស និងជាទាហានមុនពេលស្លាប់ នាងយកកាំបិតផ្ទះបាយកាត់សាកសពជាបំបែកៗ។
