ភ្នំពេញ៖ បន្ទាប់ពីអតីតពលករកូរ៉េ ដែលដែលជោគជ័យក្នុងវិស័យជាតារាសម្ដែង និងជាពិធីករក្នុងរយៈពេលដ៏ខ្លីនោះគឺលោក អៀង សំអាត ហៅវីជេ អាឡាស្កូ ដែលទើបបញ្ចប់ការងារសម្តែងនៅក្នុងប្រទេសកូរ៉េ លោកបានប្រ​កា​សថាខ្លួននឹងបើកផ្លូវជួយដល់ពលករដែលបញ្ចប់ការងារនៅក្នុងប្រទេសកូរ៉េអោយក្លាយជាតារាសិល្បៈ ដោយមិនចាំបាច់ឆ្លងកាត់ការតស៊ូវែងឆ្ងាយដូចលោកនោះទេ។

នៅលើគណនីហ្វេសប៊ុក អាឡាស្កូ នៅថ្ងៃទី១៩ខែកុម្ភៈនេះបានសរសេរសារផ្សព្វផ្សាយថា«ប្អូនៗ នៅកូរ៉េ ចង់អោយមាន ក្រុម IStar វិញ ហាហាហា នឹងអាលគាត់មានឈ្មោះក្នុងសិល្បៈដែរ តែមិនដឹងគិតម៉េចម៉ាទេ ហាហា បើអាចមែន អ្នកណាខ្លះចង់ក្លាយជា IStar ? លើកដៃ 1»។

យ៉ាងណាមិញក្នុងសាររបស់លោកសង្ឃឹមថា ក្នុងពេលដ៏ខ្លីនឹងមានវត្តមានតារាសិល្បៈជាពលករកូរ៉េបង្ហាញខ្លួនដោយពលករទាំងនោះនឹងអាចមានទាំងតារាចម្រៀង តារាសម្ដែង និងពិធីករ ដូចលោក៕