ភ្នំពេញ៖ នាយ ហុង តារាកំប្លែងក្នុងក្រុមនាយ កុយ ដែលមួយរយៈចុងក្រោយទើបនឹងអកុសលជីវិត ដិតទាំងវប្បដិស្សារីយ ប្រពន្ធវ័យក្មេងខ្ចីក៏ព្រាតបង់ជីវិតសូន្យ កូនក៏ត្រូវជាប់ព័ន្ធនាគារ ។ តែពេលនេះក៏ត្រូវបានបែកធ្លាយ ពីការខកដំណើរចេញទៅសម្តែងនៅទឹកដីអាមេរិកទៀត។ បង្ហើបពីមិត្តភក្កិរួមអាជីពសិល្បៈថា មុននេះ នាយ ហុងដា គាត់មានក្តីរំពឹងខ្លាំងឮឈ្មោះត្រូវស្ពុនស័រធានាទៅច្រៀងនៅអាមេរិក ។

ដែលគាត់ថា ជាដំណើរចេញក្រៅប្រទេសលើកទីមួយ ក្រោយគ្រួសារជួបរឿងញាំញី និងការបាត់បង់មនុស្សជាទីស្រឡាញ់ ហើយក៏ជាឳកាស បានចេញទៅរកលុយមកទិញទឹកដោះគោរឲ្យកូនតូចរបស់លោក ដែលម្តាយស្លាប់ចោលនោះដែរ ប៉ុន្តែដំណើរនោះត្រូវខកខានទៅវិញ»។ ប្រភពពីអ្នកសិល្បៈទម្លាយថា «ជាការគ្រោងទៅសម្តែងនៅអាមេរិក មាន លោក ឌួង សុខគា អ្នកនាង កាឆយ កញ្ញា អ៊ឹង និមល លោក វង្ស តារារតនា តែអ្នកបរាជ័យសម្ភាសក្នុងចំណោមនោះ មានតែនាយ ហុងដា ម្នាក់ ដែលពួកគេក្រៅពីនោះ គេបានចេញទៅសម្តែងអស់ហើយ»។ តែយ៉ាងណា នាយ ហុងដា ថាលោក មិនមានការអក់អន់ស្រពន់ចិត្តនោះទេ ។

 

ដោយលោកអះអាងថា «ការងារនៅស្រុកខ្មែរធ្វើដែរ តែបើបានទៅក៏ល្អដែរ ។ទៅដល់ទីនោះវានឹងប្លែកអារម្មណ៍បន្តិចដែរ »។ នាយ ហុងដា បញ្ជាក់ទៀតថា «ចាត់ទុកការបរាជ័យនេះមកពីគាត់គ្មានសំណាងដូចគេ តែ ក៏ទំនេរមើលកូនតូចនៅផ្ទះដែរ»។