កំពង់ឆ្នាំង៖ ក្នុងទិដ្ឋភាពគួរឲ្យសង្រេង ខណៈកុមារជាង ២០នាក់ តស៊ូ​សិក្សា​ក្រោម​ទឹកភ្លៀង​ទាំង​ដែល​មាន​សៀវភៅ​សើម​ស្ទើរ​គ្មាន​សល់​ចន្លោះ​សរសេរ​ ហើយថ្ងៃណាខ្យល់បកវិញគឺមានដីហុងខ្មួលខ្មាញ់ អង្គុយរៀនស្ទើរតែមិនកើត។

សិស្សទាំងនោះ ស្ថិត​នៅ​ក្នុង​ភូមិ​ខ្សាច់ស​ ​ឃុំក្រាំង​ល្វា​ ​ស្រុក​សាមគ្គី​មាន​ជ័យ​ ​ខេត្ត​កំពង់​ឆ្នាំង​ ​តស៊ូសិក្សា ដោយគ្មានសាលា បានត្រឹមតែយកដើមឈើជាថ្នាក់រៀន។ ម្ល៉ោះហើយទាំងក្មេងៗ និងអាណាព្យាបាលស្នើរទៅរដ្ឋាភិបាល មេត្តាបង្កើតសាលារៀនផង៕