ភ្នំពេញ៖ ករណីស្ត្រី​អ្នកបម្រើ ដែល​ក្តិច​ប្រដាប់​ភេទ​កូនប្រុស លោក ឌួ​ង ឆាយ ​ហើម​ខុស​ប្រក្រតី ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ក្រោម​បទ ​«​ហិង្សា​» តាម​ពាក្យបណ្តឹង​ ​របស់​លោក​ ឌួ​ង ឆាយ ហើយ។

តាមសម្តី លោក ឌួង ឆាយ ធ្លាប់រៀបរាប់វីដេអូឡាយថា «ខ្ញុំខំទុកចិត្តនាង រហូតតម្លើងនាងពីបុគ្គលិកធម្មតាទៅជាមេការ ឲ្យមើលខុសត្រូវហាង និងផ្ទះរបស់ខ្ញុំ។ មិនត្រឹមតែប៉ុណ្ណឹងទេ ខ្ញុំបានទិញម៉ូតូមួយគ្រឿងសម្រាប់លើកទឹកចិត្តទៀតផង»។ លោកបន្តទាំងហួសដើមករថា «ខ្ញុំមិននឹកស្មាននាងហ៊ានធ្វើបែបហ្នឹងសោះ តើខ្ញុំបានធ្វើអ្វីខ្លះចំពោះនាង? បានជានាងធ្វើបាបកូនខ្ញុំដល់ថ្នាក់ហ្នឹង»៕