ភ្នំពេញ៖ កីឡាករប្រដាល់ ឃីម ឌីម៉ា ជាម្ចាស់មេដាយមាសស៊ីហ្គេម២០១៧ បើសិនជាគេប្រកួតតាមរយៈបុស្តិ៍ទូរទស្សន៍ និងអាចទទួលបានតម្លែខ្លួនខ្លស់ជាងមុន។

 

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា « ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ឧត្តមសេនីយ៍ឯក តែម ម៉ឺន បញ្ជាក់ថា ម្ចាស់មេដាយមាស ឃីម ឌីម៉ា និងត្រូវផ្អាកការប្រកួតតាមទូរទស្សន៍មួយរយៈ សិនដោយត្រូវរង់ចាំគោលការណ៍របស់ក្រសួងអប់រំ និងNOCC ថាតើអនុញ្ញាត្តិឲ្យ ឌីម៉ា ប្រកួត តាមទូរទស្សន៍ទៀតទេ។ តែបើ ឌីម៉ា នូវតែអាចប្រកួតបានធម្មតាតម្លៃខ្លួននឹងកើនឡើងខុសពី លើកមុន»។

គួរបញ្ជាក់ផងដែរថា ក្រោយពីឈ្នេះមេដាយមាស ស៊ីហេ្គម ២០១៧ នៅទីក្រុងកូឡាំពូរ នៃប្រទេសម៉ាលេស៊ី កីឡាករ ឃីម ឌីម៉ា បានទទួលការស្វាគមន៍ យ៉ាងជ្រាលជ្រៅពីគណៈគ្រប់គ្រង រួមទាំងបងប្អូនជាច្រើននៅប្រទេសកម្ពុជាផងដែរ។