ភ្នំពេញ៖ ថ្មីៗផ្ទុះដំណឹង ពិធីការិនីស្រគត់ស្រគំ កញ្ញា ឌួង ហ្សូរីដា ជាម៉ែយ៉ែមនាំស្រីឲ្យមន្រ្តីធំៗ តែរំពេចពីដំណឹងដ៏រ​សើ​បបានសាយភាពពីបណ្តាញសង្គមនោះ ស្រីស្រស់ កាយវិកាក្រមិច ក្រមើម និងជាប្អូនស្រីពៅ ក្នុងត្រកូល ឌួង នោះនាង ឌួង ហ្សូរីម៉ា បានចេញសារ លាងអាស្រូវជួសបងស្រី ។
នាង ឌួង ហ្សូរីម៉ា ពោលក្នុងបណ្តាញសង្គមថា នៅជារឿងដែលបងស្រីនាងមិនបានធ្វើផងដែរ តែមកទល់ពេលនេះអ្នកទាំងពីរ មិនទាន់Live Video បកស្រាយ ឬ ផ្ដល់កិច្ចសម្ភាសន៍ណាមួយ បំភ្លឺរឿងហ្នឹង ដើម្បីឲ្យអ្នកគាំទ្រអ​ស់​ចិត្តនៅឡើយទេ ។ យ៉ាងណាមិញឌួង ហ្សូរីដា ក៏បានបង្ហោះសារអមដោយការបង្ហើបថា នៅវត្តប្រាសាទថា« រឿ​ង​​ដែលបានសុះសាយ គឺជាការលាបពណ៌ធ្វើឲ្យនាងខ្ញុំខូចឈ្មោះប៉ុណ្ណោះ»។
មកទល់ពេលនេះ ឌួង ហ្សូរីដា នៅតែរងការចោទប្រកាន់ ថាជាអ្នកដឹកញីប្រុសឈ្មោលយកស្រីក្មេងៗឲ្យលោក ហ៊ុន ម៉ានី ដោយក្នុងនោះ ផលិតករល្បីឈ្មោះ លោក ខាំ ភូរិ ក៍ជាប់ក្នុងសារសម្ងាត់ថាជាអ្នកនាំស្រីឲ្យលោក ហ៊ុនម៉ានី ផងដែរ តែមិនទាន់មានការបកស្រាយពីសាមីខ្លួនលម្អិតដូចគ្នា។បើទោះជាមានអ្នកគាំទ្រ និងស្រឡាញ់ភាពស្រគត់ស្រគំរបស់នាង បានអះអាងថា នឹងជឿតាមការបំភ្លឺភាគរយក្ដី។