ភ្នំពេញ៖ តារាចម្រៀងប្រុសលោក ងួន ច័ន្ទដេវីត (G-devith )ជាតារាចម្រៀងប្រុសដែលត្រូវបានគេទទួលស្គាល់មានរូបរាងខ្ពស់ស្រលះ ស្រស់សង្ហាមិនចាញ់តារាបរទេសប៉ុន្មានទេ។ងាកមកមើលលតុបតែងខ្លួនកាលីបៗ និងចេញបទចម្រៀងតម្រូវចិត្ត និងមានការគាំទ្រពីសំណាក់យុវវ័យសម័យជាច្រើនតែម្ដង។

ដោយឡែក ងាកមកមើលប៉ាម៉ាក់របស់ លោក G-devith ក៏ស្រស់ស្អាតមិនធម្មតាដែរ។ ជាក់ស្ដែង បើយោងតាមរូបភាពដែលលោក G-devith តែងបង្ហោះនៅលើហ្វេសប៊ុក ឃើញថាឪពុកម្ដាយរបស់តារាប្រុសរូបនេះ មានមុខមាត់ក្មេងជាងវ័យ និងស្រស់ស្អាតសឹងមិនគួរឲ្យជឿទាល់តែសោះ។