ភ្នំពេញ៖ អ្នកនាង ចោម ច័ន្ទ ជាបងស្រីរបស់តារាសម្តែង ដេនី ក្វាន់ហាក់ដូចជាកាក់កបនឹងជំនួញលក់តា​ម​អនឡាញ។ដោយអ្នកនាងតែងតែបានបង្ហោះនូវលុយដែលខ្លួនបានខិតខំរកស៊ី និងគ្រឿងសម្ភារៈថ្លៃៗជាដើម។

ជាក់ស្តែងកាលពីថ្មីៗនេះអ្នកនាង ចោម ច័ន្ទ បង្ហោះរូបភាព និងសារ ដែលអ្នកនាងបានស្រលាញ់ម៉ូតបន្ទប់គេ​ង​​​​មួយ ហើយអ្នកនាងក៏ហ៊ានចំណាយលុយ ក្នុងការរៀបចំបន្ទប់គេងនោះ ដែលអាចនិយាយបានថា «លុយដ៏ទៅ ៦១៥០០ដូល្លារនេះ គឺអាចទិញផ្ទះល្វែងល្មមមួយ បាននៅបាតទៅហើយ»។

ក្នុងនោះដែរ អ្នកនាង ចោម ច័ន្ទ បានលើកឡើងទៀតថា« រៀបចំក្បាលដំណេក និងបន្ទប់គេងអោយសមនឹងរូបរាងរបស់ខ្ញុំ ត្រូវបិទរូបអប្សរាពេញបន្ទប់គេង ជំនួសពិដានចំណាយ ២០០ផ្ទាំង ១ផ្ទាំង ៣០០$ គុណនឹង ២០០=៦០០០០$ ចឹងសរុបទាំងថ្លៃជាង ៦១៥០០$ ប្រើឈើជំនួសវាំងននក្រណាត់ម្តងទៅខែក្រោយនឹងរួចរាល់ ចាំហើយខ្ញុំផុសអោយមើល» ។