អង់គ្លេស៖ នៅឱកាសចូលឆ្នាំចិន ដែលស្ងាត់សកម្មភាពសិល្បៈក្នុងស្រុក តារាចម្រៀងក្នុងទ្រនំផលិតកម្មថោន លោ​ក សុគន្ធ ថេរ៉ាយុ បែរជាទៅបង្ហាញសកម្មភាពក្នុងកីឡដ្ឋាន ក្លិបបាលទាត់ដ៏ល្បីប្រចាំទឹកដីប្រទេសអង់គ្លេស ។​បង្ហាញពីហោះទៅដល់ទឹកដីប្រទេសអង់គ្លេសស្ងាត់ៗនេះ តារាចម្រៀងក្នុងទ្រនំផលិតកម្មថោនរូបនេះ បានពីសកម្មភាពចូលទស្សនា នូវកីឡដ្ឋាននៅអង់គ្លេស ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន។

ក្នុងនោះ តារាចម្រៀងរូបនេះ ក៏បានធើ្វការបង្ហោះរូបភាពមួយចំនួន ដែលបង្ហាញពីសកម្មភាពនៃការចូលទ​ស្ស​នា​ នូវកីឡដ្ឋានដែលអាចផ្ទុកមនុស្សបានជាង ៧ម៉ឺននាក់។

បញ្ជាក់ផងដែរលោក ក៏ដូចជាមិត្ដភក្ដិ បា​ន​ធើ្វដំ​ណើ​រ​ទៅកាន់ កីឡដ្ឋានក្លិបបាល់ទាត់មួយនេះ ដែលជាក្លិបលំដាប់ពិភពលោក នោះគឺកីឡដ្ឋាន Old Trafford រប​ស់​​ក្លិបបិសាចក្រហម Manchester United ។