ភ្នំពេញ៖កំពូលតារាចម្រៀង ព្រាប សុវត្ថិ នឹងចេញទៅច្រៀងសម្ដែង​នៅប្រទេសកូរ៉េខាងត្បូង​នៅដើម​ខែ​ឧសភា​ឆ្នាំ២០១៨ ខាងមុខនេះ បន្ទាប់ពីបានចុះកុងត្រាជាមួយសមាគមសិល្បករខ្មែរនិងអ្នកឧបត្ថមធំបុរី ឡេងណាវ៉ាត្រា កាលពីរសៀលថ្ងៃទី២០កុម្ភៈនេះ។

ការរៀបចំការប្រគុំតន្រ្ដីជាលើកទី២នៅប្រទេសកូរ៉េខាងត្បូងនេះច្បាស់ណាស់ថា ដោយសារតែមហាព្រឹត្តិការណ៍​ប្រគុំតន្ដ្រី​អចលនទ្រព្យកាលពីថ្ងៃទី១៦និង១៧កុម្ភៈ នោះទទួលបានជោគជ័យយ៉ាង​ខ្លាំងទើបមានការ​សំណូម​ពរពីសំណាក់ពលករនៅកូរ៉េឲ្យមានការរៀបចំការប្រគុំតន្រ្ដីជាលើកទី២ទៀត។ លោក ឡេង ណាវ៉ាត្រា ប្រធាន​ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានឲ្យដឹងថា យើងបានទទួលបានជោគជ័យ​ខ្លាំងណាស់ចំពោះ​ការប្រគុំតន្ដ្រី​ជា​លើក​ទី១នោះ ដោយសារមានបងប្អូនយើងគាំទ្រច្រើន។

ដោយសារតែខ្ញុំធ្លាប់ធ្វើជាពលករនៅកូរ៉េអីចឹងខ្ញុំចង់នាំតារាល្បីៗទៅជូបបងប្អូននៅកូរ៉េយើងដោយមិនគិតការចំណាយចំណេញឬខាតទេ។ខ្ញុំពេញចិត្តនិងការងារនេះខ្លាំងណាស់។សម្រាប់ការរៀបចំការប្រ​គុំតន្ដ្រីជាលើក​ទី២​នេះខ្ញុំគ្រោងយកតារាច្រើនជាងលើកទី១ដែលមានតារា៣០នាក់នោះ។ អតីតពលករកូរ៉េ ដែលក្លាយខ្លួនជា​ប្រ​ធាន​ក្រុមហ៊ុន អចលនទ្រព្យ ឡេង ណាវ៉ាត្រា លោកបានអះអាងថា «ទិសដៅរបស់យើងគឺ​ចង់នាំ​តារាលំដាប់​GradeAទៅជូបបងប្អូនយើងនៅទីនោះឲ្យគាត់សប្បាយរីករាយ។ឥឡូវយើងមានកំពូលតារាចម្រៀងល្បីលោក ព្រាប សុវត្ថិ គាត់អញ្ជើញទៅសម្រាប់Concertលើកទី២នៅកូរ៉េ អីចឹងខ្ញុំសង្ឃឹមថាបងប្អូនពលករ​យើងនឹងទៅ​ទស្សនាការប្រគុំតន្រ្ដីលើកទី២នោះច្រើនជាងលើកទី១ជាមិនខាន”។Image may contain: 2 people, people smiling, close-up

តាមព័ត៌មានថា សមាគមសិល្បករខ្មែរនិងអ្នក ឧបត្ថម្ភផ្ដាច់ មុខសម្រាប់ព្រឹត្តិការណ៍​ប្រគុំតន្ដី្រ​អចលនទ្រព្យ​នេះបានចុះកុងត្រាផ្ដាច់មុខជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដោយតារាល្បីល្បាញរបស់​ហង្សមាស​រូប​នេះអាចចេញទៅសម្ដែងនៅប្រទេសកូរ៉េខាងត្បូងតែតាមរយៈសមាគមសិល្បករខ្មែរនិងការឧបត្ថមផ្ដាច់មុខដោយបុរី ឡេង ណាវ៉ាត្រា ប៉ុណ្ណោះមិនអាចក្រុមហ៊ុនណាផ្សេងអញ្ជើញព្រាប សុវត្ថិ ទៅច្រៀងសម្ដែងនៅកូរ៉េ ឡើយ”។ លោក ហេង ឡុង តំណាងសមាគមសិល្បករខ្មែរបានឲ្យដឹងដែរថា” ជាការពិតរយៈពេល២ឆ្នាំនេះលោក ព្រាប សុវត្ថិ និងផ្ដាច់មុខឲ្យសមាគមសិល្បករខ្មែរនិងបុរី ឡេង ណាវ៉ាត្រា សម្រាប់ការ​ចេញទៅច្រៀង​សម្ដែង​នៅ​ប្រទេសកូរ៉េខាងត្បូង ព្រោះយើងបានចុះកុងត្រាជាមួយគ្នាហើយ។Image may contain: 7 people, people smiling, crowd and outdoor

ព្រាប សុវត្ថិ នឹងចេញទៅសម្ដែងសម្រាប់ការប្រគុំតន្ដ្រីជា​លើកទី២របស់យើងដែលនឹង​រៀបចំនៅថ្ងៃទី៦​និង៧ខែ​ឧសភាឆ្នាំ២០១៨ខាងមុខនេះ។មូលហេតុដែលយើងរៀបចំការប្រគុំតន្ដ្រីជាលើកទី២នៅកូរ៉េនោះ គឺដោយ​សារ​តែ​យើងទទួលបានជោគជ័យខ្លាំងណាស់សម្រាប់ការប្រគុំន្ដ្រីជាលើកទី១បើទជាយើងមានការលក់សំបុត្រក៏ដោយ។ក្រៅពីប្រទេសកូរ៉េសមាគមសិល្បករខ្មែរនិងអ្នកឧបត្ថមបុរី ឡេង ណាវ៉ាត្រា ក៏សិក្សាទៅ​លើការ​រៀបចំ​ប្រគុំ​តន្ដ្រី​នៅប្រទេសថៃ និងជប៉ុន ផងដែរនាពេលអនាគត”៕Image may contain: 4 people, people smiling, people standing and shoes