ភ្នំពេញ៖ ក្នុងភាពជោគជ័យលើអាជីពកំប្លែងនិងសម្តែង ទាំងរូបឆោមសម្ផស្សក៏កាន់តែស្រស់ស្អាត អ្នកមេម៉ាយ ចាយ សម្ផស្ស អ្នកនាង អ៊ីត ក៏បង្ហាញក្តីរំពឹងលើភាពជោគជ័យ ពីអ្នកស្នងមរតកសិល្បៈ ដែលកំពុងបណ្តុះកូនស្រីឲ្យដើរតាមគន្លងរបស់ខ្លួន។
អ្នកមេម៉ាយកូនមួយ ស្រី អ៊ីត បានបញ្ជាក់ថា «ខ្ញុំល្បីប៉ុណ្ណេះគ្រប់គ្រាន់ហើយ ដូច្នេះខ្ញុំចង់ឱ្យកូនស្រីល្បីដូចខ្ញុំដែរ ឬលើសនេះ។ ខ្ញុំនឹងជួយជម្រុញគ្រប់បែបយ៉ាង ដោយធ្វើយ៉ាងណា ឱ្យគាត់មានភាពល្បីឈ្មោះ»។ តារាកំប្លែងរូបនេះ បន្តថា កត្តានាំឱ្យខ្ញុំចង់ជម្រុញកូនស្រីរូបនេះ ឱ្យល្បីដូចខ្លួន ព្រោះតែមួយរយៈកន្លងទៅ ការបង្ហាញវត្តមាន តាមកញ្ចក់ទូរទស្សន៍នានា គឺកូនស្រីរបស់ខ្ញុំ ទទួលការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន លើការបកស្រាយចម្រៀង។
ដូចនេះហើយទើបខ្ញុំ ជួយឱ្យកូនស្រីសម្រេចបំណង និងល្បីឈ្មោះ។ តារាកំប្លែងរូបនេះ ស្នើឱ្យទស្សនិកជន ជួយគាំទ្រកូនស្រី និងរិះគន់ក្នុងន័យស្ថាបនា ដើម្បីជួយកែលម្អ ប្រសិនបើមានភាពខ្វះខាតឆ្គាំឆ្គងដោយអចេតនា។
