ភ្នំពេញ៖ ក្នុងភាពជាកំលោះពោះម៉ាយ តារាចម្រៀងនិងសម្តែងលោក យ៉ែម សំអូន រំពេចពីភាពរីករាយស្វាគមឆ្នាំថ្មី ក៏បង្ហាញសំណង់វីឡាថ្មីសន្លាង ដ៏ស្កឹមស្កៃ ក្នុងតម្លៃរាប់សែនដុល្លារ។

យ៉ាងណាមិញនៅលើបណ្ដាញសង្គមបានបង្ហើបថា«អ្នកណាថា យ៉ែម សំអូន ក្រសូមបើកភ្នែកមើលម្តងទៀត វិឡាធំៗពីរខ្នងរថយន្តទំនើបលុយចាយពេញដៃនិងជំនួញជាច្រើនទៀត»។

លោក យ៉ែម សំអូន នៅពេលនេះក៏ត្រូវបានគេមើលឃើញថា ការងាររកចំណូលទទួលទាននិងអាជីពសិល្បៈនេះ ហាក់ស្ទុះឡើងខ្លាំងទាំងបើកនូវក្រុមហ៊ុនបម្រើសេវ៉ាកម្មសិល្បៈផងដែរ។