សេអ៊ូល៖ ក្រោយពីអ្នកដឹកនាំសម្តែង និងអ្នកនិពន្ធដ៏ល្បីឈ្មោះលោក សុខ ជំនោរ បានរៀបអាពាហ៍ពិពាហ៍រួចមក ឃើញថាគូរស្វាមីភរិយាគូនេះ តែងតែផ្ដល់ការស្រលាញ់ចំពោះគ្នាទៅវិញទៅមកជានិច្ច។

ដោយឡែកថ្មីៗនេះ កវីនិពន្ធ សុខ ជំនោរ បានទទួលការងារថ្មី ដែលតម្រូវអោយលោកទៅធ្វើការងារដល់ឯប្រទេសកូរ៉េ តែស្វាមីរូបនេះនៅតែមិនបានទុកប្រពន្ធជាទីស្រលាញ់អោយនៅតែឯងនោះទេ ដោយយកប្រពន្ធទៅជាមួយផងដែរ។

ជាក់ស្ដែងគូស្វាមីភរិយាថ្មីថ្មោងនេះ ក៏បានសាងអនុស្សវរីយ៍ដ៏ផ្អែមល្ហែម នៅលើទឹកដីកូរ៉េជាច្រើនកន្លែង តាម​រយៈការបង្ហោះរូបភាពជាបន្ដបន្ទាប់ ហើយក៏បានអ្នកគាំទ្រមួយចំនួនសរសើរ និងមានអារម្មណ៍សប្បាយចិត្តពេលឃើញអ្នកទាំងពីរស្រលាញ់គ្នាដូច្នេះ៕