ភ្នំពេញ៖ តបនឹងពាក្យចចាមអារាម ដែលកំពុងរន្ទឺហោះហើរពេញវិថីសិល្បៈថា ពេលនេះតារាចម្រៀងសំនៀងស្រទន់ក្នុងទ្រនំថោន រណ្តុំចិត្តគ្រប់ស្រទាប់មនុស្ស អ្នកនាង មាស សុខសោភា ចប់កុងត្រាពីផលិតកម្មនេះតាំងពីចុងឆ្នាំ២០១៧។

បែរជាពេលនេះក៏ល្បីផងដែរថា «តារាចម្រៀងស្រីលំដាប់កំពូលរូបនេះ ក៏កំពុងសំឡឹងឱកាសជ្រកកោន ពីផលិ​ត​ក​ម្មផ្សេង ដែលសង្ឃឹមផលលាភក៏ប្រសើរច្រើន។ បន្ទរនឹងដំណឹងដ៏រន្ទឺ កក្រើកពីដំណើរត្រៀមខ្លួនបាយៗពីទ្រនំ នាងជ្រកកោលជិត១០មកនោះ ក៏មានការបង្ហើបថា មាស សុខសោភា អាចជាកូនបន្ទាប់ ក្រោយកូនប្រុសវ័យក្មេងទាំង ៣ រូបដែលជាកូនប្រុសលោក ព្រាបសុវត្ថិ»។

រំពេចនោះទៀតនោះទៀតនៅលើបណ្តាញសង្គមក៏បាន ទម្លាយឲ្យដឹងថា៖ «កញ្ញា មាស សុខសោភា បានដាច់កុងត្រាពីផលិតកម្មថោនជាផ្លូវការហើយ តាំងពីចុងឆ្នាំ២០១៧ មកម្ល៉េះ ហើយក៏គ្រោងនឹងដើរចេញពីថោន ហើយទៅជ្រកនៅក្នុងផលិតកម្មថ្មី គឺហង្សមាសផងដែរ»។

យ៉ាងណាមិញទស្សនិកជនមានភាពភ្ញាក់ផ្អើលជាខ្លាំង ប៉ុន្តែទាក់ទងរឿងនេះនៅមិនទាន់មានការបកស្រាយបញ្ជាក់ឲ្យច្បាស់ជាសាធារណៈពីកញ្ញា មាស សុខសោភា នៅឡើយទេ។