ភ្នំពេញ៖ បើទោះជាពេលនេះ ត្រូវបានគេមើលថា នាង គង់ ច័ន្ទស្រីមុំ គឺជាមនុស្សស្រីដែលមានចំណាងបំផុត ដែលមានប្តីថ្នាក់ថ្នម ស្មើមិនឲ្យនាង ប៉ះពាល់ការងារទាំងជំនួញនិងការងារក្នុងផ្ទះ ដែលដឹងថា ប្រពន្ធ​មាន​គភ៌នោះ។ តែយ៉ាងណា សុខភាពតារាស្រីដែលត្រៀមខ្លួនធ្វើម្តាយគេលើកដំបូងនេះ ក៏ធ្វើឲ្យអ្នកគាំទ្រកាន់​តែ​មាន​​ការ​​បារម្ភខ្លាំង ខណៈជាញឹកញយនាងក៏ត្រូវស្វាមីដ៏ល្អនាំចូលពេទ្រ។Image may contain: 4 people, people smiling, people sitting and glasses

ពីក្តីបារម្ភអស់អ្នកគាំទ្រនេះ ហាក់មានកើនទ្វេ បន្ទាប់ពី លោក គឹម សីហា ដែលជាស្វាមី នាំយកស្រីមុំ ចូល​ពេទ្យជាលើកទី២ ទាំងប្រពន្ធកំពុងរក្សាគភ៌កូនស្រីវ័យមិនទាន់ទាំងបានបីខែ ជាមួយនឹងសាររៀបរាប់ថា «ចូល​ពេទ្យបានសម្រេច មកដល់ភ្នំពេញភ្លាមរត់រកពេទ្យភ្លាម ព្រោះឈឺ2ថ្ងៃហើយមិនបាត់សោះ គឺក្តៅខ្លួន ផ្តាសសាយលក្ខណៈមធ្យម ជិត 40 អង្សារ»។Image may contain: 1 person, sitting

បើតាមតែខ្លឹមសារ ដែលបង្ហោះបង្ហាញពីការរៀបរាប់នៅលើបណ្តាញសង្គមនោះ ឃើញថា អាការៈជំងឺរបស់ ស្រី​មុំ មិនមានភាពធ្ងន់ធ្ងរ ដែលគួរជាទីបារម្ភនៃអ្នកគាំទ្រនោះទេ ដែលថា ស្ថានភាពនេះ បណ្តាល​មក​ពីនាង​មានជំងឺគ្រុនក្តៅ ហើយក្នុងបញ្ចប់នៃសារនោះក៏បានបង្ហាញដែរថា «តែពេលនេះបានធូរតិចហើយ អរគុណ​​គ្រប់គ្នាដែលបារម្មណ៍ពីខ្ញុំ»។Image may contain: 2 people, people sitting, bedroom and close-up

ប៉ុន្តែដោយឡែកសារដែលតបខមមិន សួរសុខទុក្ខពីអ្នកគាំទ្រ និងសួរថា មួយរយៈនេះបងមុំ ម៉េចក៏ឧស្សាហ៍​ចូល​ពេទ្រម៉េះ បងកើតអី ហើយមានប៉ះពាល់កូនក្នុងផ្ទៃទេ? ក្នុងនោះ នាង គង់ ច័ន្ទស្រីមុំ ក៏បាន​ឆ្លើយ​ក្នុង​ចម្លើយពិតបង្ហាញពីសុខភាពនាងថា «មិនដឹងជាយ៉ាងណាទេ សុខភាពខ្ញុំ ខ្សោយស្រាប់ផង ហើយពេល​នេះ​មានកូនទៅវាកាន់តែចុះខ្សោយ ។ ខ្ញុំក៏បារម្ភដែរ ពេលនេះដែលត្រូវរក្សាគភ៌ក្នុងផ្ទៃផង»។Image may contain: 3 people, people smiling, people standing and outdoor