ភ្នំពេញ៖ ភពនឹងជីវិតគូ លើគំនរទ្រព្យដ៏ស្តុកស្តម្ភ តារាចម្រៀង រាងតូចច្រឡឹង ឆាយ វីរៈយុទ្ធ ពីឱកាស ធ្វើតំ ណាងផ្សព្វផ្សាយ រថយន្តស៊ើរីទំនើប ទទួលបានកាដូរថយន្តមួយគ្រឿងថ្លៃជិត១០ម៉ឺនដុល្លារនោះ។ ពេលនេះ ឆាយ វីរៈយុទ្ធ ក៏កំពុងសាទរនឹងកាដូជីវិត ផងដែរ។ បើគិតចាប់ពីថ្ងៃរៀបការមកដល់ពេលនេះ ចំណង ជីវិត គូរបស់តារាចម្រៀង ឆាយ វីរៈយុទ្ធ និងកូនស្រីថៅកែរោងម៉ាស៊ីនកិនស្រូវនៅទឹកដីកំពង់ចាម មានរយៈ ជិត បានមួយឆ្នាំហើយ ហើយមុននេះលោក ឆាយ វិរៈយុទ្ធ និងភរិយា ធ្លាប់បានបង្ហាញថា បើអាចខ្ញុំចង់ បាន កូន ភ្លោះរឹតល្អ។

តែយ៉ាងណាពេលនេះតាមប្រភពដែលជិតដិតជាមួយតារាចម្រៀងរូបនេះបាននិយាយថា « ពេលនេះភរិយា លោក ឆាយ វីរៈយុទ្ធ ចាប់ផ្តើមឃ្លានម្ជូរហើយ ពេលនេះបំណងលោក ឆាយ វីរៈយុទ្ធ បានសម្រេច ហើយដោយ ភរិយារបស់លោកកំពុងពរពោះ»។ប្រភពបន្តទៀតថា« ឆាយ វីរៈយុទ្ធ សប្បាយរីករាយខ្លាំង ណាស់ហេតុនេះ ហើយទើបលោកប្រញ៉ាប់នាំភរិយាទៅដើរលំហែរនៅក្រៅប្រទេសឱ្យហើយ»។