ភ្នំពេញ៖ នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងនគរបាលបានចុះចាប់ខ្លួនលោក ប៊ុត សីហា ដែលជាម្ចាស់ជយលាភី The Voice Cambodia រដូវកាលទី១ ខណៈពេលដែលតារាចម្រៀងរូបនេះ កំពុងទៅទិញគ្រឿងញៀនដើម្បីជក់ ហើយធ្វើដំណើរដល់មុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ត្រូវនគរបាលឃាត់ខ្លួនតែម្តង។

ក្រោយពេលសួរនាំរកឃើញថា ប៊ុត សីហា គ្រាន់តែពាក់ព័ន្ធការជក់ និងប្រើប្រាស់គ្រឿងញៀនប៉ុណ្ណោះ មិនទាន់ឈានដល់ការជួញដូរនៅឡើយ។ ទោះជាយ៉ាងណាកម្លាំងសមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារ ដើម្បីមកធានាយកទៅធ្វើការអប់រំ និងដាក់នៅកន្លែងបន្សាបគ្រឿងញៀន៕