ឥណ្ឌា៖ ក្នុងវ័យ១២ឆ្នាំ ក្មេងស្រីជនជាតិឥណ្ឌា អាចមានសមត្ថភាពច្រៀងចំរៀង ១០២ភាសាខុសគ្នា បំបែកំណត់ត្រាពិភពលោក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ គឺកំណត់ត្រាអ្នកច្រៀងបទចម្រៀងច្រើនភាសាខុសៗគ្នាដំបូងគេបំផុតលើលោកក្នុងពេលតែមួយ។

អ្វីដែលពិសេស និងចាប់អារម្មណ៍ចំពោះប្រជាជនកម្ពុជា ក្នុងចំណោងភាសា ១០០ជាងនោះ នាងអាចបកស្រាយបទចម្រៀងជាភាសាខ្មែរបានយ៉ាងរលូន និងពិរោះ ដែលសូរសៀងស្តាប់ទៅហាក់បីដូចជាអ្នកចេះភាសាខ្មែរយូរឆ្នាំចឹង ខណៈបទដែលក្មេងស្រីតូចនោះលើកយកបកស្រាយនោះបទ “ខ្ញុំស្រលាញ់ស្រីតូច” ដែលជាសំនៀងដើមរបស់អធិរាជសំលេងមាស លោក សុិន សុីសាមុត។

សូមទស្សនាវីដេអូ!!