ភ្នំពេញ៖ អត្តពលិក​ម្ចាស់​តេក្វា​ន់ដូបី​ជំនាន់​ កញ្ញា​ ស៊ន សៀវម៉ី ​​ដែល​​ទើប​នឹង​នាំ​មោទនភាព​មក​ជួន​​ប្រជា​ជាតិ​បន្ថែម​ពី​ការប្រកួត​ស៊ី​ហ្គេម​លើកទី​២៩ ​នៅ​ទី​ក្រុង​ កូឡាឡាំពួ ដែល​ទើប​នឹង​បញ្ចប់​ថ្មី​ៗ។ ​ពេល​នេះ​ក៏​ត្រូវបានក្រុមហ៊ុន Adidas កម្ពុជាជ្រើសរើសជា ទូតសុឆន្ទៈ របស់ពួក​គេ ធ្វើឲ្យកីឡាការិនីវ័យក្មេងរូបនេះ​មានមោទកភាពលើខ្លួនឯងយ៉ាងខ្លាំង។

បន្ទាប់ពីក្រុមហ៊ុន Adidas ស​ម្រេ​ច​ជ្រើ​ស​យ​ក​អត្តពលិក​ម្ចាស់​មេដាយ​មាស តេក្វាន់​ដូ ​បីជំនាន់ កញ្ញា ស៊​​​ន​ សៀវ​ម៉ី​ ធ្វើ​ជាអ្នក​តំណាង​ផ្សព្វផ្សាយ​​ក្រុមហ៊ុន Adidas ​​នោះ​ ។ ម្ចាស់​មេដាយ​មាស​បី​ជំនាន់​ នាង ស៊ន សៀវម៉ី ក៏បង្ហាញ​អារម្មណ៍​សាទរនឹង​ឳ​កាស​ថ្មី​ នៅ​លើក​គណនី​ហ្វេស​ប៊ុក​ថា«​ថ្ងៃ​នេះ​នា​ង​ខ្ញុំ​មាន​មោ​ទ​​ក​​​ភា​ព​​​​ ដែលក្រុមហ៊ុន Adidas កម្ពុជា​បាន​ជ្រើស​រើស​ជាអ​គ្គ​រាជទូតសុឆន្ទៈ។ I’m proudly to be selected as the Brand ambassador of Adidas Cambodia »។

អត្តពលិក​តេក្វាន់​ដូ រាងខ្ពស់ស្រឡះ ស៊ន សៀវម៉ី ក្រោ​យ​ពី​ទទួ​ល​​បា​ន​មេដា​យ​មា​ស​ក្នុ​ង​កា​រ​ប្រ​កួ​ត​កី​​ឡាស៊ី​ហ្គេ​ម​ឆ្នាំ​២​០១​៧ នៅប្រទេសម៉ាលេស៊ី ពេលនេះក៏​ទ​ទួ​ល​បា​ន​តំ​ណែ​ងគឺ​ទូត​សុ​ឆន្ទៈ​ក្រុមហ៊ុន Adidas ។ ក៏ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន​សាទរ​នឹង​ឳ​កាស​នេះ ជាមួយ​ការ​លើកឡើង​ថា «សៀវម៉ី មិនត្រឹម​តែ​មាន​សមត្ថភាព​នឹង​ក្បាច់​គុនតេក្វាន់​ដូនោះទេ នាង​ក៏​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត់មិន​ចាញ​តារា ហើយ​កន្លង​មក​ក្រោយ​ពី​ទទួល​បាន​មេដាយ​មាស​បន្ត​បន្ទាប់នោះ ក៏​ត្រូវ​បាន​ក្រុម​ជាច្រើន​ហៅ​នាង​ធ្វើ​ជាតំណាង​ផ្សព្វផ្សាយ​ឲ្យ​ក្រុមហ៊ុនច្រើនហើយ​ដែរ​។

​ ​