ហ្វីលីពីន៖ កាល​ពី​ពេល​ថ្មី​ៗ​នេះ លោក​ប្រធានាធិបតី ឌូទ័រតេ បែរ​ជា​ណែ​នាំ​បុរស​ទាំង​អស់​ក្នុង​ប្រទេស ឲ្យ​ឈប់​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ ដោយ​លោក​លើក​ឡើង​ថា «វា​មិន​ធ្វើ​ឲ្យ​យើង​មាន​ក្ដី​សុខ​​នោះ​ទេ»។

ការ​លើក​ឡើង​របស់​ប្រធានាធិបតី​ខាង​លើ បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​យ៉ាង​ច្រើន។ លើស​ពី​នេះ​ទៀត អង្គការ​ឃ្លាំ​មើល​សិទ្ធ​មនុស្ស​ក្នុង​ប្រទេស បានថ្កោល​ទោស​ចំពោះ​ការ​លើក​ឡើង​ខាង​លើ និង​ចោទ​ប្រកាន់​លោក ប្រធានាធិបតី​ថា​បង្ហាញ​ពី ការ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព​ប្រជាជន​ហ្វីលីពីន។