ភ្នំពេញ៖ តារាចម្រៀង ដែលមានរូបសម្រស់ ស្រស់ស្អាត និងស្រស់សង្ហា សម្លេងពិរោះលោក សុគន្ធ ថេរ៉ាយុ និងកញ្ញា ឈិត សុវណ្ណបញ្ញា តែងតែទទួលបានប្រជាប្រិយភាព និងកាន់តែល្បី រីឯអ្នកគាំទ្រក៏មានច្រើនឡើងៗ។

យ៉ាងណាមិញថ្មីៗនេះ តារាចម្រៀងរូបសង្ហា លោក ថេរ៉ាយុ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅក្នុងបណ្ដាញសង្គ មហ្វេសប៊ុករបស់ខ្លួន ដែលក្នុងរូបនោះផងដែរ គឺលោកកំពុងតែស្ថិតនៅក្រៅប្រទេសជាមួយនឹងកញ្ញា ឈិត សុវណ្ណបញ្ញា។

ជាមួយគ្នានោះក៏មានប្រិយមិត្ត អ្នកគាំទ្រជាច្រើនលើកឡើងថា«សុគន្ធ ថេរ៉ាយុ នាំ ឈិត សុវណ្ណបញ្ញា ទៅផ្អែមល្ហែមដល់បរទេសឃើញហើយចង់លើសជាតិស្ករ»។បញ្ជាក់ផងដែរថាអ្នកទាំងពីរធ្វើដំណើរទៅឯនាយសមុទ្រលើកនេះមិនដឹងទេថាដើម្បីការងារសិល្បៈ ឬជាដំណើរកម្សាន្តដើរលេងនោះទេ។