ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីនៅក្នុងអ៊ិនស្តាក្រាម គេឃើញតារាចម្រៀ​ង​នឹ​ង​​សម្តែង បែបកំប្លុកកំប្លែង កញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហោះ​រូបភាពប៉ុន្មា​នសន្លឹ​ក​ដែល តែងខ្លួនជាមនុស្សប្រុស សក់ខ្លី សាកសមមិនស្ទើរនោះទេ។

រូបភាពដ៏​​ទាក់​ទា​ញ​កា​រ​ចា​​ប់អារម្មណ៍របស់តារាចម្រៀងនិងសម្តែង កញ្ញា សុភ័ក្រ កុសុម៉ា ដែលនា​ង​ឈ​របង្ហាញរា​ង​យ៉ាងហំជាមួយជាមួយមិត្តរួមអាជីពនោះធ្វើឲ្យអ្នកគាំទ្រលាន់មាត់ថា«ធ្លាប់តែឃើញ កញ្ញា សុភ័ក្រ កុសុ​ម៉ា​ តែ​ង​​ខ្លួនជាស្រីស្អាត ដល់ពេលឃើញតែងខ្លួនបែបនេះ​ចង់ដាច់ផ្ងារ»។​​

បញ្ជាក់ផងដែរកញ្ញា សុភ័ក្រ កុសុម៉ា មិនត្រឹមតែមានស​មត្ថភាពខ្ពស់​នោះទេ​​ តែពិធីការនីរូបនេះថែមទាំងមានរូបសម្រស់ស្រស់ស្អាតមិនចា​ញ់តារាសម្ដែ​ងប៉ុ​ន្មា​​នទេ។