ព្រះសីហនុ៖ បុរសម្នាក់ គេស្គាល់ថាជាអ្នកចម្រៀង ត្រូវភ្លើងឆេះខ្លោចខ្លួនប្រាណ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះក្លឹបកម្សាន្ត អ៊ិលវី នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីរាត្រីម្សិលមិញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។

ជនរងគ្រោះឈ្មោះ បូ សីហា អាយុ៣៣ឆ្នាំ ត្រូវបានក្រុមសមត្ថកិច្ចវាយកម្ទេចជញ្ជាំងយកមកក្រៅ និងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ៕