អាមេរិក៖ ក្រោយពីបាត់មុខកូនកាត់ខ្មែរ អាមេរិក Autumn Allen វ័យ ១៩ឆ្នាំនៅលើកញ្ចក់ទូរទស្សន៍ មុននេះបន្តិ​ច នាង បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខណៈតារាស្រីវ័យក្មេងរូបនេះបង្ហាញវត្តមានក្នុងបទ Original ជាភាសាខ្មែរ ដែលមានចំណងជើងថា«ត្រូវចេះស្រលាញ់ខ្លួនឯង» ។

ជាមួយគ្នានេះផងដែរកុមារីស្រស់ស្អាតរូបនេះ បានលើកឡើងថា«បទចម្រៀងមួយនេះគឺធ្វើឡើង តាមការស្នើរសុំរបស់ហ្វេន ដែលតែងចង់ឲ្យខ្ញុំច្រៀងជាភាសាខ្មែរ ហើយសង្ឃឹមថាបទ Original ជាភាសាខ្មែរដំបូងមួយនេះនឹងធ្វើឲ្យគ្រប់គ្នាពេញចិត្ត»។

គួរបញ្ជាក់ផងដែលថាកុមារី Autumn Allen មានឪពុកជាជនជាតិខ្មែរ ម្តាយជាជនជាតិអាមេរិក ត្រូវបានមហា​ជនស្គាល់តាមរយៈការ cover បទចម្រៀងជាភាសាខ្មែរ និងកម្មវិធីនៅលើកញ្ចក់ទូរទស្សន៍ដូចជា ពេញចិត្ត ឬអត់ជាដើម៕